មន្រ្តីឥណទាន (Credit Officer) សំរាប់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី
| សំរាប់ : | ជនជាតិខ្មែរ |
| ផ្នែក : | គណនេយ្យ, រដ្ឋបាល, សេដ្ឋកិច្ច, លក់និងទីផ្សារ |
| ពេលធ្វើការ : | ពេញម៉ោង |
| ភេទ : | ប្រុស, ស្រី |
| តំបន់ : | ភ្នំពេញ, សៀមរាប, ក្រុងព្រះសីហនុ, បាត់ដំបង, កំពង់ចាម, បន្ទាយមានជ័យ, កំពង់ឆ្នាំង, កំពង់ស្ពឺ, កំពង់ធំ, កំពត, កណ្តាល, កែប, កោះកុង, ក្រចេះ, មណ្ឌលគីរី, ឧត្តរមានជ័យ, ប៉ៃលិន , ព្រះវិហារ, ព្រៃវែង, ពោធិសាត់, រតនះគីរី, ស្ទឹងត្រែង, ស្វាយរៀង, តាកែវ |
| ចំនួន : | ច្រើននាក់ |
| ឈប់ទទួលពាក្យ : | ថ្ងៃទី 04 ខែ មិថុនា ឆ្នាំ2018 |
| ប្រាក់ខែ : |
តាមការចរចារ
|
| បទពិសោធន៍ : | ត្រូវការ |
LOLC (CAMBODIA) PLC. is one of the top licensed microfinance institutions in Cambodia with a social vision and a business orientation that provides entrepreneurs and families at the base of the socio-economic pyramid with economic opportunities to transform the quality of their lives and their communities through the provision of effective and sustainable client-empowering financial services. Currently, LOLC serves more than 215,707 clients with loans outstanding of more than 390 million USD. To support the rapid growth of our operations, LOLC is recruiting the following positions as below:
- មន្រ្តីឥណទាន (Credit Officer) (ជាច្រើននាក់)
- ធ្វើការផ្សព្វផ្សាយផលិតផលរបស់អិលអូអិលស៊ីទៅកាន់អតិថិជន និងបើកតំបន់ប្រតិបត្តិការភូមិថ្មី។
- គ្រប់គ្រង ថែរក្សាអតិថិជនដែលមានស្រាប់ និងជ្រើសរើសអតិថិជនថ្មី។
- សិក្សាវាយតម្លៃពាក្យស្នើសុំកម្ចីពីអតិថិជន។
- គ្រប់គ្រងផលបត្រឥណទានឱ្យមានគុណភាពល្អ។
- ពិនិត្យជាប្រចាំពីការប្រើប្រាស់កម្ចី ការសងត្រឡប់ និងធ្វើរបាយការណ៍ប្រតិបត្តិការប្រចាំថ្ងៃ/ខែ/ឆ្នាំ។
- យ៉ាងហោចណាស់មានសញ្ញាបត្រទុតិយភូមិ(បាក់ឌុប)។
- មានបទពិសោធន៍ក្នុងការគ្រប់គ្រងប្រាក់កម្ចីជាមួយ ស្ថាប័នមីក្រូហិរញ្ញវត្ថុនឹងផ្តល់អាទិភាព។
- មានបទពិសោធន៍ផ្នែកលក់ ផ្សព្វផ្សាយ និងស្រាវជ្រាវទីផ្សារកាន់តែប្រសើរ។
- ផ្តល់អាទិភាពដល់បេក្ខជន/នារីដែលមានទីលំនៅក្នុងតំបន់ ប្រតិបត្តិការជ្រើសរើសបុគ្គលិក ខាងលើរបស់អិលអូអិលស៊ី។
អត្ថប្រយោជន៍ដែល អិលអូអិលស៊ី ផ្តល់ជូនបុគ្គលិក៖
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ផ្ដល់ជូនបុគ្គលិករបស់ខ្លួន នូវអត្ថប្រយោជន៍ជាច្រើន ដែលមានលក្ខណៈប្រកួតប្រជែង នៅលើទីផ្សារការងារដូចជា៖ ប្រាក់បៀវត្ស(អាចចចារបាន) ប្រាក់រង្វាន់ចូលឆ្នាំខ្មែរ ប្រាក់រង្វាន់ភ្ជុំបិណ្ឌ ប្រាក់រង្វាន់ចុងឆ្នាំ ការតម្លើងបៀវត្សប្រចាំឆ្នាំ ប្រាក់ឧបត្ថម្ភសុខភាពការធានារ៉ាប់រង ពេលមានគ្រោះថ្នាក់ ឱកាសទទួលការបណ្តុះបណ្តាល និងអភិវឌ្ឍអាជីពការងារ បរិយាកាសការងារល្អ និងការអនុវត្តលក្ខខណ្ឌការងារត្រឹមត្រូវ តាមច្បាប់ការងារនៃ ព្រះរាជាណាចក្រកម្ពុជា។
បេក្ខជន/នារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើពាក្យសុំបម្រើការងារ (CV & Cover Letter) ជាមួយរូបថតថ្មី(4x6) និងបញ្ជាក់ពីមុខតំណែង និងទីតាំងដែល ចង់បម្រើការងារ ឱ្យបានច្បាស់លាស់មកដាក់ តាមបណ្តាការិយាល័យ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលនៅជិតលោកអ្នក ឬអាចផ្ញើមកកាន់ អ៊ីមែល ដែលបានផ្ដល់ជូន ត្រឹម ថ្ងៃផុតកំណត់ដូចខាងលើ ដោយអនុវត្តតាមការណែ នាំដូចខាងក្រោម៖.
- ចំណងជើងអ៊ីមែលត្រូវតែសរសេរ៖ Applying for (position title) (Ex: Apply for MIS Specialist)។
- CV & Cover Letter ត្រូវតែដាក់បញ្ចូលគ្នាតែមួយក្នុងទម្រង់ជា PDF ឬ Word ដោយទំហំមិនឱ្យលើស 5MB។
- ឯកសារពាក់ព័ន្ធ និងសញ្ញាបត្រសិក្សាផ្សេងៗ មិនត្រូវភ្ជាប់ជាមួយឡើយ (No attachment)។
សម្រាប់ព័ត៌មានបន្ថែមអំពី អិលអូអិលស៊ី សូមចូលទៅកាន់គេហទំព័រ របស់ LOLC.
មានតែបេក្ខជន/នារីដែលមាននៅ ក្នុងបញ្ជីសម្រាំង (shortlist) ទេ ទើបត្រូវបានទាក់ទងសម្រាប់ការប្រឡង ឬសម្ភាស។ (បេក្ខជន/នារីដែលបានដាក់ពាក្យ ហើយមិនអាចដកពាក្យវិញបានឡើយ)
នៅពេលអ្នកដាក់ពាក្យសំរាប់ការងារនេះ ប្រសិនបើអាចសុំជួយប្រាប់ទៅកាន់ក្រុមហ៊ុនថា "អ្នកបានឃើញការងារនេះក្នុងគេហទំព័រ www.khmeronlinejobs.com".
អរគុណទុកជាមុន,
ពីក្រុមការងារ ខ្មែរអនឡាញចប
| ឈ្មោះក្រុមហ៊ុន : | អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី |
| អុីម៉េល : | recruitment@lolc.com.kh |
| គេហទំព័រ : |
http://www.lolc.com.kh |
